khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាស្តីពីបច្ចេកទេសក្នុងការសរសេរឯកសារសម្រាប់គាំទ្រកិច្ចប្រជុំ ASEP11
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្នុងការសរសេរឯកសារសម្រាប់គាំទ្រកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។
    ពិធីបិទវគ្គនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារឹទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាគ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាសិក្ខាកាម តាមប្រព័ន្ធហ្សូម (zoom)។
    វគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមចូលរួមចំនួន១០នាក់ (ស្រី០៥នាក់ និងបុរស០៥នាក់) ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសិក្សារៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail